Shortcut to Content

Mission/KCS (Kompongsom Christian S.)

Testimony of KCS students.

반응형

17.Dec.2015
ស៊ន ចាន់វិបុល

First of all, I would like to greet all the readers in the Lord and all my friends at KCS. My name is Sorn Chanvibol, I am 16 years old, male, I have 3 siblings and I am the former student of KampongSom Christian School (KCS) 6th generation who graduated from the 6th grade of the 2015-2016 school year and went on to study at Hun Sen Mittapheap Secondary School, which is not far from kcs school. When I first started in the first grade in 2010, the school provided me with lots of study materials and clothes each year and helped me and my friends to go back to school and come back home every day.
By the time I was in grade 7th, KCS had provided a place for me and my three siblings and many of my friends. Thank to principal for taking care of me and my family and other friends. I am so thankful for letting me know other close friends, especially to get to know Jesus Christ. Finally, I would like to thank you for to all believers abroad for helping us and teachers. May God bless all of you who are studying at KCS, teachers, principals and people abroad as well as those in the country have good health. 
God bless you!

 

ជាដំបូងខ្ញុំសូមជំរាបសួរបងប្អូន មិត្តភក្តិអ្នកអាននៅក្នុងព្រះអង្គម្ចាស់ និងបងប្អូន មិត្តភត្តិដែលរៀននៅសាលាKCS ទាំងអស់គ្នា។ ខ្ញុំបាទឈ្មោះ ស៊ន ចាន់វិបុល អាយុ16 ឆ្នាំភេទប្រុស។ ខ្ញុំមានបងប្អូន3នាក់ ហើយខ្ញុំជាអតីតសិស្សរៀននៅសាលាគ្រីស្ទានកំពង់សោម(KCS) ជំនាន់ទី6 ដែលបានបញ្ចប់ការសិក្សាថ្នាក់ទី6 នៃឆ្នាំសិក្សា2015-2016 ហើយទៅបន្តការសិក្សានៅអនុវិទ្យាល័យ ហ៊ុន សែន មិត្តភាព ដែលមានទីតាំងមិនឆ្ងាយពីសាលាKCSទេ។
កាលខ្ញុំចូលរៀនដំបូងនៅថ្នាក់ទី១ឆ្នាំ2010 សាលាបានផ្តល់នៅសំភារៈសិស្សាជាច្រើនហើយនិងសម្លៀកបំពាក់ជារៀងរាល់ឆ្នាំ ហើយបានជួយខ្ញុំនិងមិត្តខ្ញុំទៅរៀន និងត្រឡប់មកផ្ទះវិញជារៀងរាល់ថ្ងៃ។ ដល់ពេលខ្ញុំរៀនដល់ថា្នក់ទី7 សាលាបានផ្តល់កន្លែងស្នាក់នៅមួយសម្រាប់ខ្ញុំនិងបងប្អូនរបស់ខ្ញុំទាំង3នាក់ ហើយនិងមិត្តភក្តិរបស់ខ្ញុំជាច្រើននាក់ទៀត។ ខ្ញុំសូមអគុណចំពោះលោកគ្រូនាយកសាលាដែលបានយកចិត្តទុកដាក់ចំពោះខ្ញុំហើយនិងគ្រួសាររបស់ខ្ញុំ និងមិត្តភក្តិដទៃទៀត។ ខ្ញុំសូមអគុណដែលបានអោយខ្ញុំស្គាល់មិត្តភក្តិជិតឆ្ងាយ ជាពិសេសធ្វើអោយខ្ញុំស្គាល់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទ។ 
ជាចុងក្រោយខ្ញុំសូមអគុណចំពោះបងប្អូននៅក្រៅប្រទេសដែលបានផ្តល់ជំនួយអោយពួកខ្ញុំ ហើយនិងលោកគ្រូនាយកសាលាដែលបានមើលថែរខ្ញុំបានយ៉ាងល្អ។ ខ្ញុំសូមឲ្យព្រះអង្គប្រទានពរដល់បងប្អូនដែលរៀននៅសាលាKCS ហើយនិងលោកគ្រូនាយក និងបងប្អូននៅក្រៅប្រទេសក៏ដូចបងប្អូននៅក្នុងប្រទេសអោយមានសុខភាពល្អ។
សូមព្រះប្រទានពរ។


សួង ភារៈ

 

My name is Sourng Phea, male, 12 years old, born on April 18, 2004, Pursat Province.  Greeting to all the teachers, as well as senior and junior students. I am a former student who studied at KampongSom Christian Primary School. From 2017, I was graduated in 2019 and was promoted to study at Hun Sen Mittapheap High School. Really respect and love KampongSom Christian School because the school always supplies for us. The school supplies and provides clothes, and free education for students. The teachers at KampongSom Christian School are polite, friendly, their teaching is professional and ethical. They pay high attention to Student carefully and seriously, etc. Teachers always advise students not to quarrel, quarrel or behave badly to friends and classmates. Students have a good attitude, good manners, and respect for each other.  We study hard at the end of the year, we always get good academic results. I would like to thanks teachers who have trained me as well as other students. 

Finally, I pray that you all in good health. 
May God bless you!

 

ខ្ញុំបាទឈ្មោះ សួង ភារៈ ភេទប្រុស អាយុ12 ឆ្នាំ កើតនៅថ្ងៃទី 18 ខែមេសា ឆ្នាំ2004 (ខេត្តពោធិសាត់)។ ខ្ញុំសូមគោរពនិងជំរាបសួរ ដល់លោកគ្រូអ្នកគ្រូ ក៏ដូចជាសិស្សច្បង សិស្សប្អូនទាំងអស់គ្នា។ ខ្ញុំជាអតីតសិស្សដែលធ្លាប់បានសិក្សានៅសាលាបឋមសិក្សាគ្រីស្ទានកំពង់សោមចាប់ពីឆ្នាំ2017 ហើយបានបញ្ចប់ភូមិសិក្សានៅឆ្នាំ2019 ដោយត្រូវបានឡើងទៅបន្តការសិក្សានៅសាលាវិទ្យាល័យ ហ៊ុន សែនមិត្តភាព។ ខ្ញុំពិតជាគោរពស្រលាញ់ដល់សាលារៀន គ្រីស្ទានកំពង់សោមខ្លាំងណាស់ ព្រោះសាលារៀនតែងតែផ្គតផ្គង់ សម្ភារៈសិក្សានិងជួយទំនុកបម្រុង សម្លៀកបំពាក់ដល់សិក្សានុសិស្សដោយមិនគិតថ្លៃ ។ លោកគ្រូ អ្នកគ្រូនៅសាលារៀនគ្រីស្ទានកំពង់សោម មានសុជីវធម៌ រួសរាយរាក់ទាក់ ការបង្រៀនរបស់ពួកគាត់ប្រកបដោយវិជ្ជាជីវៈ និង ក្រមសីលធម៌ល្អ។ ពួកគាត់យកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពរបស់សិស្ស។ល។ លោកគ្រូ អ្នកគ្រូតែងតែទូន្មានព្រានប្រដៅសិស្សមិនឱ្យរើសអើងគ្នា ឈ្លោះគ្នា ក៏មិនឱ្យប្រើអាកប្បកិរិយា មិនល្អដល់មិត្តភ័ក្ត ឬ មិត្តរួមថ្នាក់។ សិស្សានុសិស្សនៅសាលារៀនគ្រីស្ទានកំពង់សោម តែងតែគោរពវិន័យរបស់សាលាដែលបានចែងមក សិស្សមានអាកប្បកិរិយាល្អ សុជីវធម៌ ចេះគោរពគ្នាទៅវិញទៅមកនិងខំរៀនសូត្រ នៅចុងឆ្នាំពួកគាត់តែងតែទទួលបានលទ្ធផលការសិក្សាល្អគ្រប់ៗគ្នា។ 
ខ្ញុំសូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូដែលបានបង្ហាត់បង្រៀនដល់រូបខ្ញុំក៏ដូចសិក្សានុសិស្សដទៃទៀតសូមឱ្យលោកគ្រូ អ្នកគ្រូមានសុខភាពល្អទាំងអស់គ្នា។ 
សូមអរគុណ ពីសិស្ស។
សួង ភារៈ


លន់ សាមាន

First of all, I would like to greet teachers, friends and the next generation students who learned at Kampongsom Christian School all who knew me, including dear readers in the Lord. My name is Lon Samean, I would like to express my deepest gratitude to Kampongsom Christian School for always supporting me. On this occasion, I would like to tell you of some history related to me. I am a first generation alumnus (2007) who successfully graduated from 6th grade at KCS School on September 6th, 2011.  While I was studying there, the school provided me with study materials such as pens, books, etc., student uniforms, transportation (Student bus) as well as snacks.
Moreover, after I graduated from elementary school, the school sent me to continue my studies at a high school until I graduated from high school (2016).  While I was studying at a university, Kampongsom Christian School provided me with accommodation and food. I am currently studying at Faculty of Business Administration School 4th year accounting skills by staying at home.  Finally, I thanks Jesus Christ for always controlling, protecting, and blessing me.

 

May God bless you!
Wednesday, August 2021
Lon Samean

 

ជាបឋមនាងខ្ញុំសូមគោរពជំរាបសួរដល់លោកគ្រូ អ្នកគ្រូ មិត្តភក្តិ និង សិស្សជំនាន់ក្រោយដែលបានរៀនសូត្រនៅសាលាគ្រីស្ទានកំពង់សោម(KCS)ទាំងអស់ដែលស្គាល់នាងខ្ញុំ រួមទាំងបងប្អូនមិត្តអ្នកអានជាទីនឹករលឹកក្នុងព្រះអម្ចាស់។ នាងខ្ញុំឈោ្មះ លន់ សាមាន សូមថ្លៃងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសាលាគ្រីស្ទានកំពង់សោម(KCS) ដែលតែងតែជួយជ្រោមជ្រែង និងឧបត្ថម្ភដល់នាងខ្ញុំជារៀងរហូតមក។ 
ក្នុងឱកាសនេះដែរនាងខ្ញុំ សូមរំលឹកប្រវិត្តិខ្លះៗដែលទាក់ទងនឹងនាងខ្ញុំ។ នាងខ្ញុំគឺជាអតីតសិស្សជំនាន់ទី១(ឆ្នាំ2007) ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីកម្រិតភូមិសិក្សាថ្នាក់ទី៦ពីលាសាKCSនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១១។ អំឡុងពេលដែលនាងខ្ញុំរៀនសូត្រនៅទីនោះសាលាបានផ្គត់ផ្គង់ដល់រូបខ្ញុំនូវសម្ភារៈសិស្សា( ប៊ិក សៀវភៅ…។ល។) ឯកសណ្ឋានសិស្ស មធ្យោបាយធើ្វដំណើរ (រថយន្តដឹកសិស្ស) ព្រមទាំងមានអាហារសម្រន់ផងដែរ។ ជាងនេះទៅទៀត បន្ទាប់ពីនាងខ្ញុំបានបញ្ចប់បឋមសិស្សាសាលាបានបញ្ជូនឲ្យនាងខ្ញុំទៅបន្តការសិក្សានៅវិទ្យាល័យមួយរហូតដល់នាងខ្ញុំបានបញ្ចប់ការសិក្សានិងប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(2016) លើសពីនេះ អំឡុងពេលនាងខ្ញុំបន្តការសិក្សានៅក្នុងសកលវិទ្យាល័យមួយ សាលាគ្រីស្ទានកំពង់សោម(KCS) បានផ្តល់កន្លែងស្នាក់នៅ និងអាហារបីពេលថែមទៀត។ បច្ចុប្បន្ននាងខ្ញុំកំពុងបន្តការសិក្សាក្នុងមហាវិទ្យាល័យគ្រប់គ្រងធុរៈកិច្ច ជំនាញគណនេយ្យ ឆ្នាំទី៤ ដោយស្នាក់នៅផ្ទះ។
ជាចុងក្រោយនាងខ្ញុំសូមអរព្រះគុណដល់ព្រះយេស៊ូវគ្រីស្ទដែលទ្រង់តែងតែឃុំគ្រងនិងប្រទានពរដល់នាងខ្ញុំ។

 

សូមព្រះប្រទានពរ! 
ថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០២១

លន់ សាមាន

 


ជ្រៃ ស៊ុល

Greetings to all of you in the Lord Jesus, I am Chrey Sul, 24, an alumnus of Kampongsom Christian Primary School (KCS). In the meantime, I would like to share my testimony with you all. Before I never know this school and never know Jesus Christ, but after my farmland and village land was robbed by the police. Villagers and my family came to build houses along the road.  From that time, Rv.Moses Han and his wife, teacher who is a student of Kampongsom Bible School (KBS), organized lots of food to help my villagers. Not only that, the teacher brought the children, including me come to this school (KCS).  Since then, I have studied and learn God’s Word.  For all the teachers, they teach us faithfully even food, school clothes, school supplies and school trips are fully provided for us.  Until I finished elementary school on September 4th, 2019, the principal still offered to help me find a place to stay to continue my studies at school.  Hun Sen Mittapheap High School (because it is close to high school).  As for staying at the Kampongsom Christian School, I was very happy because I continued to study near the public school and also learned more about God’s Word.  I have time to worship, read the Bible and sang hymns every day. I have been staying at Kampongsom Christian School since I was in 7th grade.  Until the 12th grade in 2018 (passed the high school exam).  Of course, without the blessing of the Lord, I will not have finished 12th grade, and I was just a rubbish collector. Because we have teachers to teach after I graduated, I got a good job today.  Finally, I truly thanks to our Lord, Rv. Moses Han and his wife, including teacher Tong An and teacher Trina, and all the teachers for teaching and caring for me and many others to learn and graduate as well as to know God.  And become a beloved child of the Lord.


May God bless you!

 

ជំរាសួរពុកម៉ែ បងប្អូនទាំងអស់គ្នា ជាទីគោរពស្រលាញ់ផងព្រះអង្គម្ចាស់យេស៊ូវ ខ្ញុំបាទឈ្មោះ 
ជ្រៃ ស៊ុល អាយុ 24 ឆ្នាំជាអតីតសិស្សជំនាន់ទី2 នៃសាលាបឋមសិក្សាគ្រីស្ទានកំពង់សោម (KCS)។ ខណៈពេលនេះខ្ញុំបាទសូមធ្វើការបង្ហាញពីទីបន្ទាល់របស់ខ្ញុំដល់បងប្អូនទាំងអស់គ្នា។
កាលពីមុនខ្ញុំមិនដែលស្គាល់សាលានេះទេ ហើយក៏មិនដែលស្គាល់ព្រះយេស៊ូវគ្រីស្ទដែរ ។ ប៉ុន្តែក្រោយពេលភូមិរបស់ខ្ញុំ ត្រូវបានក្រុមប៉ូលីសប្រដាល់ដោយអាវុធ ធ្វើការប្លន់យកដីស្រែ ភូមិអស់អ្នកភូមិបាននាំគ្នាមកសង់ទីលំនៅ នៅជាប់ដងផ្លូវ។ ពេលនោះហើយដែលលោកគ្រូ ម៉ូសេ ហានព្រមទាំងប្រពន្ធរបស់គាត់រួមទាំងលោកគ្រូ អ្នកគ្រូ ដែលជាសិស្សសាលាព្រះគម្ពីរកំពង់សោម(KBS)ផ្ទាល់បានរៀបចំជាស្បៀងអាហារជាច្រើនសំរាប់ជួយដល់អ្នកភូមិរបស់ខ្ញុំ។ មិនត្រឹមតែប៉ុណ្ណោះទេ លោកគ្រូបាននាំក្មេងៗរួមទាំងរូបខ្ញុំអោយមករៀននៅសាលានេះ(KCS)។ ចាប់តាំងពីពេលនោះមកខ្ញុំបានរៀន និង សិក្សាពីព្រះបន្ទូលរបស់ព្រះអង្គរហូតមក។ ចំពោះការសិក្សាលោកគ្រូ អ្នកគ្រូ បង្រៀនយ៉ាងយកចិត្តទុកដាក់មិនអោយចន្លោះសូម្បីតែអាហារហូបចុក សំលៀកបំពាក់សិក្សា សម្ហារៈសិក្សា និងការធ្វើដំណើរគឺសាលាបានផ្គត់ផ្គង់ទាំងស្រុងសំរាប់ពួកខ្ញុំ។ រហូតដល់ខ្ញុំរៀនចប់បឋមសិក្សានៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១២ ក៏លោកគ្រូនាយកសាលានូវតែលះបង់ជួយអោយខ្ញុំមានកន្លែងស្នាក់នៅក្នុងសាលា ដើម្បីបន្តការសិក្សានៅសាលារដ្ឋ វិទ្យាល័យហ៊ុនសែនមិត្តភាព (ពីព្រោះនៅជិតវិទ្យាល័យ)។
ចំពោះការស្នាក់នៅក្នុងសាលាគ្រីស្ទានកំពង់សោម ខ្ញុំមានភាពរីករាយខ្លាំមែនទែន ព្រោះបានរៀនបន្តផងជិតសាលារដ្ឋផង និងម៉្យាងទៀតបានរៀនពីព្រះបន្ទូលព្រះអង្គថែមទៀត។ ខ្ញុំមានពេលថ្វាយបង្គំព្រះអង្គ អានព្រះគម្ពីរ និងច្រៀងសរសើរដំកើងព្រះអង្គជារៀងរាល់ថ្ងៃ។ ខ្ញុំសា្នក់នៅក្នុងសាលាគ្រីស្ទានកំពង់សោមចាប់តាំងពីខ្ញុំរៀនថ្នាក់ទី7 រហូតដល់រៀនចប់ថ្នាក់ទី12 ក្នុងឆ្នាំ2018 (បានប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ)។ ជាការពិតណាស់បើសិនជាគ្មានការប្រទានពររបស់ផងព្រះអង្គម្ចាស់ទេ ខ្ញុំមិនបានរៀនដល់ចប់ថ្នាក់ទី12ឡើយ ពោលគឺប្រហែលជាខ្ញុំគ្រាន់តែជាក្មេងរើសអេតចាយទេមើលទៅ។ ដោយសារតែខ្ញុំមានព្រះអង្គចាំជួយ និងមានលោកគ្រូ អ្នកគ្រូជួយបង្រៀនហើយប្រៀនប្រដៅខ្ញុំ ទើបក្រោយពេលរៀនចប់ខ្ញុំទទួលបានការងារល្អមួយធ្វើនាពេលបច្ចុប្បន្ននេះ។ 
ជាចុងក្រោយ ខ្ញុំពិតជាអរព្រះគុណព្រះអង្គម្ចាស់នៃយើងរាល់គ្នាព្រមទាំងលោកគ្រូម៉ូសេ ហាន និងប្រពន្ធរបស់គាត់ រួមទាំងលោកគ្រូតុងអាន អ្នកគ្រូទ្រីណា និងលោកគ្រូ អ្នកគ្រូជាច្រើននាក់ទៀតសម្រាប់ការបង្រៀន និងមើលថែយ៉ាងល្អចំពោះខ្ញុំនិងក្មេងៗជាច្រើននាក់ទៀតអោយបានរៀនសូត្រនិងរៀនចប់ថ្នាក់ ក៏ដូចជានាំឲ្យបានស្គាល់ព្រះនិងក្លាយជាកូនស្ងួនភ្ងារបស់ផងព្រះអង្គម្ចាស់។ អាមែន។


ស៊ុត ដារៀន

First of all, I would like to express my deep gratitude to Kampongsom Christian School (KCS), especially to the teachers and faculty who has taught me in the past and is a shadow for me to seek refuge from childhood, I have graduated High school and have a job. Now I will share the experiences to the next generation to be a key in Study, learn more and work hard. My name is Suth Darian, 19 years old, a student who used to study at Kampongsom Christian School in there, the teacher taught a lot, including teaching Khmer, English, the Word of God, and provided study materials, including clothes.  In addition to this study, teachers have provided a lot of knowledge, learning and education.  Until I finished 6th grade, the teacher sent me to continue my studies at Hun Sen Mittapheap High School.  The most important is Kampongsom School have provided us with free accommodation, food, and electricity. We are very happy to continue our studies, including accommodation and warmth. Teachers care, support and always continue to help us until we graduated from high school in 2019.  I currently work at Mlup Tapang as a social worker.  The organization aims to support needy communities and needy families, especially to help children who have not yet received their education have chance to learn for a good future. Finally, I pray that Rv Moese and teachers to be healthy, successful in all tasks and happy in the family. 


May God bless you!
Suth Darien

 

ជាបឋមខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រោវទៅសាលាគ្រីស្ទានកំពង់សោម(KCS) ជាពិសេសទៅដល់លោកគ្រូ អ្នកគ្រូនិងគណៈគ្រប់គ្រង ដែលបានជួយបង្ហាត់បង្រៀនដល់រូបខ្ញុំកន្លងមក និងជាម្លប់សម្រាប់ឱ្យខ្ញុំជ្រកកោនតាំងពីកុមារភាពរហូតខ្ញុំបានរៀនចប់ថ្នាក់វិទ្យាល័យ ហើយនិងមានការងារធ្វើ។
ឥឡូវនេះខ្ញុំនិងចែករំលែកនូវបទពិសោធន៍ទៅដល់ប្អូនៗជំនាន់ក្រោយដើម្បីជាគន្លឹះមួយក្នុងការសិក្សាស្វែងយល់បន្ថែមនិងខិតខំប្រឹងប្រែងរៀនសូត្រ។ ខ្ញុំបាទឈ្មោះ ស៊ុត ដារៀន អាយុ19 ឆ្នាំ 
ជាសិស្សដែលបានធ្លាប់ចូលរៀននៅសាលាគ្រីស្ទានកំពង់សោម។ នៅទីនោះលោកគ្រូបានបង្ហាត់បង្រៀនជាច្រើនរួមទាំងបង្រៀនភាសាខ្មែរ អង់គ្លេស ព្រះបន្ទូលព្រះ និង បានផ្តល់សម្ភារៈសិក្សារួមទាំងសម្លៀកបំពាក់សិក្សាលើសពីនេះទៅទៀតលោកគ្រូ អ្នកគ្រូបានផ្តល់នៅចំណេះដឹង ការសិក្សារៀនសូត្រ ការអប់រំជាច្រើនកន្លងមក។ រហូតដល់ពេលខ្ញុំរៀនចប់ថ្នាក់ទី6 លោកគ្រូ អ្នកគ្រូបានបញ្ជូនខ្ញុំទៅរៀនបន្តនៅសាលាវិទ្យាល័យ ហ៊ុន សែន មិត្តភាព។ អ្វីដែលសំខាន់ជាងគេនោះគឺថាសាលាគ្រីសា្ទនកំពង់សោមបានផ្តល់កន្លែងស្នាក់នៅដល់ពួកខ្ញុំ រួមទាំងអាហារ ទឹកភ្លើង រស់នៅដោយមិនគិតថ្លៃអ្វីទាំងអស់ សម្រាប់អោយពួកខ្ញុំបានរៀនបន្តទៅមុខទៀត។ ពួកខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានបន្តការសិក្សារួមមានកន្លែងស្នាក់នៅ និងមានភាពកក់ក្តៅខ្លាំងណាស់ដែលមានគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់ជួយគ្រាំទ្រ និងតែងតែបន្តជួយពួកខ្ញុំរហូតដល់ពួកខ្ញុំបានបញ្ចប់នៅថ្នាក់វិទ្យាល័យក្នុងឆ្នាំ 2019។ បច្ចុប្បន្នខ្ញុំបានចូលធ្វើការនៅអង្គការម្លប់តាប៉ាងមានតួនាទីជាបុគ្គលិកសង្គមនៅក្នុងអង្គការ ក្នុងគោលបំណងចុះគាំទ្រដល់សហគមន៏ខ្វះខាត និងគ្រួសារខ្វះខាត ជាពិសេសជួយដល់កុមារដែលពុំទាន់ទទួលបានការសិក្សា ដើម្បីផ្តល់ឱ្យពួកគេទទួលបាននូវការសិក្សាអប់រំ មានចំណេះដឹងនិងមានអនាគតល្អទៅថ្ងៃអនាគត។
ជាចុងក្រោយខ្ញុំសូមជួនពរដល់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូអោយមានសុខភាពល្អជោគជ័យគ្រប់ភារកិច្ច និង មានសុភមង្គលនៅក្នុងគ្រួសារ។

ពីខ្ញុំ ស៊ុត ដារៀន


ភាន ធា

I greet you, dear teachers, brothers and sisters in Jesus Christ.  My name is Phean Thea, I am 21 years old. I am a former 4th generation student of Kompongsom Christian Primary School. Before I have never understand. I did not know Jesus very well, but after my family and I with all the villagers we had a hard time. At that time, T.Moses and other teacher helped to provide a lot of food for my suffering villagers.  Only the teacher brought the children, including me, to study at Kompongsom Christian School.  Then I learned to know and understand Jesus Christ. Then continued to study at another school, but the school continues to provide accommodation and daily meals as well.  I continued my studies at Hun Sen Mittapheap High School. During my stay at Kompongsom Christian School, I also studied and understand the Word of God too, without the blessing of Jesus Christ, I Probably did not finish 12th grade.  Finally, I thank my Lord and thank all the teachers for their hard work.  Teach, and take good care of me until now, which made me know and become a child of God. Amen.

May God bless!

 

នាងខ្ញុំសូមជំរាបសួរលោកគ្រូ អ្នកគ្រូ និងបងប្អូនទាំងអស់គ្នាជាទីគោរពស្រលាញ់របស់ព្រះយេស៊ូវគ្រីស្ទ។ នាងខ្ញុំឈ្មោះ ភាន ធា អាយុ២១ ឆ្នាំជាអតីតសិស្សជំនាន់ទី4 នៃសាលាបឋមសិក្សាគ្រីស្ទានកំពង់សោម(KCS)។
កាលពីមុនខ្ញុំមិនដែលយល់ ឬស្គាល់ច្បាស់អំពីព្រះយេស៊ូវឡើយ។ ប៉ុន្តែបន្ទាប់ពីក្រុមគ្រួសាររបស់នាងខ្ញុំ និងអ្នកភូមិជួបការលំបាកមកពេលនោះហើយ ដែលជាពេលលោកគ្រូម៉ូសេ និងអ្នកគ្រូបានជួយផ្គត់ផ្គង់អាហារជាច្រើនសម្រាប់អ្នកភូមិរបស់ខ្ញុំដែលកំពុងរងទុក្ខ។ មិនតែ ប៉ុណ្ណោះ លោកទាំងពីរបាននាំក្មេងៗរួមមានទាំងរូបខ្ញុំផងដែរឲ្យមករៀននៅសាលាគ្រីស្ទានកំពង់សោម។ ចាប់តាំងពីពេលនោះមក ខ្ញុំក៏បានរៀន បានស្គាល់និងយល់ដឹងអំពីព្រះយេស៊ូវគ្រីស្ទ។ ម្យ៉ាងវិញទៀតខ្ញុំបានរៀនចប់បឋមសិក្សានិងត្រូវទៅបន្តការសិសក្សានៅសាលាផ្សេង តែសាលានៅបន្តទំនុកបម្រុងទាំងកន្លែងស្នាក់នៅ និងអាហារហូបចុកប្រចាំថ្ងៃផងដែរ ដើម្បីឲ្យខ្ញុំបានបន្តការសិក្សានៅសាលាវិទ្យាល័យហ៊ុនសែន មិត្តភាព។ នៅអំឡុងពេលដែលខ្ញុំស្នាក់នៅសាលាគ្រីស្ទានកំពុងសោម ខ្ញុំក៏បានរៀន និងយល់ដឹងអំពីព្រះបន្ទូលនៃព្រះផងដែរ។ ប្រសិនបើគ្មានការប្រទានពរពីព្រះយេស៊ូវគ្រីស្ទទេ នោះខ្ញុំប្រហែលជាមិនបានរៀនចប់ថ្នាក់ទី១២ ទេ ។ 
ជាចុងក្រោយ នាងខ្ញុំសូមអរព្រះគុណដល់ព្រះអម្ចាស់នៃខ្ញុំ ព្រមទាំងអរគុណដល់លោកគ្រូ អ្នកគ្រូទាំងអស់គ្នាដែលបានខិតខំបង្រៀនប្រៀនប្រដៅ និងមើលថែរូបខ្ញុំយ៉ាងល្អរហូតមកដែលធ្វើឲ្យខ្ញុំបានស្គាល់និងក្លាយជាកូនរបស់ផងព្រះយេស៊ូវគ្រីស្ទ៕ អាមែន


ឆុន ស្រីទូច

Hello everyone, my name is Chhon Srey Touch. Before, I did not believe in God and my family was in needed.  We didn’t have any budget then I met a teacher who told me to go to Kompongsom Christian School.  He said that studying there no need to pay school fee, then I told him I was going to study there.  I went to school because I did not know anything, and at that time I was not happy because  my family had an argument and at that time my sister said to me that don’t worry about the family. So I told him I would go to school and not give up and discourage.  I learned on Sunday, I listened to the Word and the distribution of the teachers at that time, I am so happy and accepted Him, and when I got home I told her I believed in Jesus.  Then my sister was so happy that I believed in Him. Every day I learned a lesson. When I am sad, I always pray every day. When I pray for Something He always answers. Finally, I thanks to Kompongsom Christian School, which taught me about Him and made me know more about the people around me and helped. Teaches me know how to read and know God. Thank you!

 

ជម្រាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំ ឆុន ស្រីទូច ។
កាលពីមុនខ្ញុំមិនទាន់ជឿព្រះហើយនៅពេលនោះគ្រួសាររបស់ខ្ញុំខ្វះខាតថាវិកា បន្ទាប់មកខ្ញុំក៏បានជួបនិងលោកគ្រូម្នាក់។ គាត់បានប្រាប់ខ្ញុំថាឲ្យខ្ញុំមកចូលរៀននៅសាលាគ្រីស្ទានកំពង់សោម។ រៀននៅទីនោះមិនអស់លុយទេបន្ទាប់មកខ្ញុំបានប្រាប់គាត់ថាខ្ញុំនឹងទៅរៀននៅទីនោះ។ ហើយថៃ្ងដំបូងដែលខ្ញុំចូលរៀនគឺថា ខ្ញុំអត់ចេះអ្វី អត់ស្គាល់ពីអី្វទាំងអស់ ហើយនៅពេលនោះខ្ញុំអត់សប្បាយចិត្តទេពីរព្រោះគ្រួសាររបស់ខ្ញុំបានឈ្លោះប្រកែកគ្នាហើយនៅពេលនិងបងស្រីរបស់ខ្ញុំគាត់ថាមិនចាំបាច់ខ្វល់ពីគ្រួសារទេគិតតែពីរៀនទៅ។ នៅពេលនោះខ្ញុំក៏ប្រាប់គាត់ថាខ្ញុំនិងទៅរៀនមិនឲ្យគាត់អស់សង្ឃឹមទេ ហើយជារៀងរាល់ថ្ងៃខ្ញុំរៀនហើយនៅអាទិត្យខ្ញុំបានមកស្តាប់ព្រះបន្ទូលហើយនិងការចែកចាយរបស់លោកគ្រូ អ្នកគ្រូ។ នៅពេលនោះខ្ញុំក៏សប្បាយចិត្តនិងទទួលជឿទ្រង់ ហើយនៅពេលដែលខ្ញុំមកដល់ផ្ទះខ្ញុំបានប្រាប់បងស្រីខ្ញុំថាខ្ញុំទទួលជឿព្រះយេស៊ូវ បន្ទាប់មកបងស្រីខ្ញុំថាគាត់សប្បាយចិត្តខ្លាំងណាស់ដែលខ្ញុំជឿលើទ្រង់។ ជារៀងរាល់ថ្ងៃខ្ញុំបានរៀនមេរៀនល្អៗពីលោកគ្រូ អ្នកគ្រូហើយនៅពេលដែលខ្ញុំពិបាកចិត្តខ្ញុំតែងតែអធិស្ឋានជារៀងរាល់ថ្ងៃ។ នៅពេលដែលខ្ញុំអធិស្ឋានសូមអ្វីមួយគឺថាខ្ញុំទទួលបាននឹងហើយ។
 ជាចុងក្រោយខ្ញុំសូមអរគុណដល់សាលាគ្រីស្ទានកំពង់សោម(KCS) ដែលបានបង្រៀនខ្ញុំឲ្យដឹងពីទ្រង់និងឲ្យខ្ញុំស្គាល់ពីមនុស្សនៅជុំវិញខ្លួនកាន់តែច្បាស់ ហើយនិងឲ្យខ្ញុំចេះអក្សរ។ សូមអរគុណ!


ហុក ផាន់ណិត

My name is Hok Phannet, I am a student at KCS. I have been attending school since I was 6 years old.  I gained a lot of knowledge in morals, foreign languages   and other general knowledge. I even got to know Jesus be my true God and my Savior. I am a pretty good student in the class.  The school has study time, leisure time, exercise time, singing practice, music training, etc.  On Sunday there is worship, singing, praising God, and listening to the sermons the pastor distributed. Teachers and our seniors always give me warmth and smiles always. Teachers are my second most valuable people as well. They always trained me thoroughly and take care me with all their attention. He always took care of me and provided me with clothes and other school supplies. I graduated from high school.  Then I had to continue my studies at Hun Sen Mittapheap School, but due to lack of family, I dropped out of 7th grade at the end of the year, I'm sorry I did not have the money to continue my studies, but I really want to tell you, teacher at KCS school, I would like to thank the teachers who have helped train me since I was a child until now.  I really want to go to school there again. I miss the music, dance together. Finally, I thank Rev. Moses, T. Tong An and T. Trina, as well as all the teachers who helped and supported us. Thank you!

 

ខ្ញុំឈ្មោះ ហុក ផាន់ណិត ជាសិស្សសាលាKCS។ ខ្ញុំបានចូលរៀនតាំងពីអាយុ៦ឆ្នាំ រយៈពេលដែលខ្ញុំរៀននៅសាលានេះខ្ញុំទទួលបាននូវចំណេះដឹងជាច្រើន ទាំងសីលធម៌ ភាសាបរទេស និងចំណេះដឹងទូទៅផេ្សងៗទៀត។ ខ្ញុំថែមទាំងទទួលស្គាល់ព្រះយេស៊ូវជាព្រះពិតរបស់ខ្ញុំ និងជាព្រះសង្រ្គោះនៃខ្ញុំ។ ខ្ញុំជាសិស្សម្នាក់ដែលរៀនពូកែគួរសមនៅក្នុងថ្នាក់។ នៅសាលាKCS មានម៉ោងរៀន ម៉ោងសម្រាកចេញលេង មានម៉ោងហាត់ប្រាណ ហាត់ច្រៀង ហាត់រៀនភ្លេងជាច្រើន។ល។ នៅថ្ងៃអាទិត្យមានការថ្វាយបង្គំព្រះ ច្រៀងសរសើរតម្កើនព្រះនិងស្តាប់ព្រះបន្ទូលរបស់លោកគ្រូដែលបានចែកចាយ។ សាលារៀនគ្រីស្ទានKCSជាគ្រួសារទីពីររបស់ខ្ញុំ ព្រោះអ្នកគ្រូ លោកគ្រូនិងសិស្សច្បង ពួកគាត់តែងតែផ្តល់ភាពកក់ក្តៅ និងស្នាមញញឹមឲ្យមកពួកខ្ញុំជានិច្ច។ អ្នកគ្រូ លោកគ្រូ ជាអ្នកមានគុណទីពីររបស់ខ្ញុំដូចគ្នា។ ពួកគាត់តែងតែបង្ហាត់បង្រៀនខ្ញុំយ៉ាងហ្មត់ចត់និងយកចិត្តទុកដាក់។ គាត់តែងតែមើលថែនិងទំនុកបម្រុង ទាំងខោអាវ សម្ភារៈសិក្សាផេ្សងៗជាច្រើនទៀត។ ខ្ញុំបានរៀនចប់ពីសាលានេះនៅថ្នាក់ទី6 ត្រូវបន្តការសិក្សានៅសាលា ហ៊ុន សែន មិត្តភាព។ ប៉ុន្តែដោយបញ្ហាគ្រួសារខ្វះខាត ខ្ញុំបានឈប់រៀននៅត្រឹមថ្នាក់ទី7 ចុងឆ្នាំផងដែរ។ ខ្ញុំពិតជាសោកស្តាយដែលមិនមានលុយរៀនបន្តទៀត តែខ្ញុំពិតជាចង់និយាយប្រាប់អ្នកគ្រូ លោកគ្រូនៅសាលា KCS ថាអរគុណអ្នកគ្រូ លោកគ្រូទាំងអស់ដែលបានបង្ហាត់បង្រៀនខ្ញុំតាំងពីរតូចមកដល់ពេលនេះ។ ខ្ញុំពិតជាចង់ទៅរៀននៅទីនោះម្តងទៀតណាស់។ ខ្ញុំនឹកបទភ្លេងរាំជុំគ្នាណាស់។
ជាចុងក្រោយក៏សូមអរគុណលោកគ្រូ ម៉ូសេ អ្នកគ្រូ ទ្រីណា លោកគ្រូ តុងអាន ក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់ដែលជួយផ្គត់ផ្គង់ដល់ពួកយើងទាំងអស់គ្នា។ សូមអរគុណ!


My name is Iet  Kimlang, a former student of Kompongsom Christian School (KCS).  At first, my mother enrolled me in the Kompongsom Christian School. This is the school I have always studied from the first grade to grade 6.KCS is a large school of Jesus, both as a school for students and as a church for worship where students live far away to study the Bible. KCS is a school that provides, support, supplies food for needy children like me and others. The school provided knowledge for us.  The church, including KBS students. School also led me to Jesus Christ.  This is my testimony that He opened and touched my heart to believe in Him, first of all, Teacher Trina and teacher Tong An is my pastor, they taught me songs and studied the Bible every Sunday, and that time God touched my heart. I acknowledge Him as the only God who came to save and cleanse me from all sin of the world, and I accepted it and I believe that Jesus is 100% God and 100% person. Jesus is God, He is in my heart.  In all my troubles He always answers my prayers, makes me feel that God Look at my every trials that leaves me with nothing. He answers my prayers often.  Makes me think that only Jesus can lift my spirits, protect me from all my fears, supply all my needs, when I asked Him, He has given me through someone that I do not know.  Listening to the Bible and writing praises made me believe in Jesus, the true God. I am so thankful for the time that allowed me to attend KCS and made me aware of places I had never known before. Through the help of teachers and let me perform gestural songs in His name. I am so thankful to Kompongsom Christian School, Teacher Moses, T. Tong An and T. Trina and other teachers who have taught me since I am in Small grade to large. I was graduated from there until now 3 years that I left KCS and thank you teacher for providing school supplies and food that we’re needed.

May God bless!
August 15, 2021

 

នាងខ្ញុំឈ្មោះ អៀត គីមឡាង ដែលជាអតីតសិស្សនៃសាលាគ្រីស្ទានកំពង់សោម(KCS) កាលដំបូងម្តាយនាងខ្ញុំបានចុះឈ្មោះខ្ញុំឲ្យចូលរៀននៅសាលាគ្រីស្ទានកំពង់សោម។ សាលារៀននេះហើយដែលខ្ញុំរៀនតាំងទីថ្នាក់១ដល់រហូតដល់ថ្នាក់ទី៦។ KCS ជាសាលាព្រះយេស៊ូវ ដែលមានទីធ្លាធំទូលាយហើយ។ KCS ក៏ជាសាលារៀនបង្រៀនសិស្សផង ជាព្រះវិហារសំរាប់ថ្វាយបង្គំផង ជាកន្លែងសិស្សស្នាក់នៅដែលមានទីលំនៅឆ្ងាយមកសិក្សារៀនសូត្រព្រះគម្ពីរ ហើយសាលា KCS ជាសាលាដែលបានជួយរាល់ការផ្គត់ផ្គង់សម្ភារៈសិក្សា ចំណីអាហារដល់ក្មេងៗក្រីក្រខ្វះខាត់ដូចជាខ្ញុំនិងអ្នកឯទៀតផងដែរ។ នៅសាលា KCS បានផ្ដល់ចំណេះដឹងដល់ក្រុមជុំនំរួមទាំង KBS ដូចគ្នា។ ហើយក៏ជាសាលាបានដឹកនាំខ្ញុំអោយបានស្គាល់ព្រះយេស៊ូវគ្រីស្ទ នេះគឺជាទីបន្ទាល់របស់ខ្ញុំដែលបានបើកនិងប៉ះពាល់ចិត្តទទួលជឿលើព្រះយេស៊ូវ  គឺដំបូងអ្នកគ្រូទ្រីណា និងលោកគ្រូតុងអានគាត់ទាំងពីរជាគ្រូគង្វាលខ្ញុំនិងបានបង្ហាត់បង្រៀនចម្រៀង  ហើយនិងរៀនពីព្រះគម្ពីរបរិសុទ្ធរៀងរាល់ថ្ងៃអាទិត្យជារៀងរហូតមក ទើបធ្វើអោយខ្ញុំប៉ះពាល់ចិត្តហើយ ទទួលស្គាល់ថាទ្រង់ជាព្រះតែមួយដែរបានយាងមកសង្គ្រោះលុបលាងរាល់ទាំងអំពើបាបដែលលោកីយ៏បានប្រព្រឹត្តហើយខ្ញុំទទួលជឿថាព្រះយេស៊ូវ100%ជាព្រះ ហើយជាមនុស្ស100% ព្រះយេស៊ូវទ្រង់ជាព្រះ ជាវិញ្ញាណដែរស្ថិតនៅក្នុងចិត្តខ្ញុំ រាល់ទាំងទុក្ខលំបាករបស់ខ្ញុំព្រះអង្គម្ចាស់តែងតែឆ្លើយតបដល់ការអធិស្ថានរបស់ខ្ញុំទើបធ្វើអោយខ្ញុំតែងតែមានអារម្មណ៏ថាព្រះទ្រង់ទតមើលគ្រប់កាលៈទេសៈរបស់ខ្ញុំដែលមិនឲ្យរូបខ្ញុំខ្វះអ្វីឡើយ។ ទ្រង់បានឆ្លើយតបការអធិស្ឋានរបស់ខ្ញុំជារឿយៗទើបធ្វើអោយខ្ញុំគិតថាមានតែព្រះយេស៊ូវគ្រីស្ទទេដែលលើកទឹកចិត្តខ្ញុំ ការពាររាល់ការភ័យខ្លាច ផ្គត់ផ្គង់រាល់ការខ្វះខាតរបស់ខ្ញុំដែលបានសុំទ្រង់ ផ្ដល់អោយខ្ញុំតាមរយៈនរណាម្នាក់ឲ្យដែលខ្ញុំមិនបានដឹង។ តាមរយៈការស្ដាប់ព្រះគម្ពីរនិងសរសើរតម្កើនធ្វើឲ្យខ្ញុំបានទទួលជឿលើព្រះយេស៊ូវគ្រីស្ទជាព្រះពិត។ ខ្ញុំអរគុណដល់ពេលវេលាដែរបានឲ្យខ្ញុំចូលមករៀននៅសាលា KCS និងបានធ្វើឲ្យខ្ញុំស្គាល់ពីទីកន្លែងដែលខ្ញុំមិនធ្លាប់ស្គាល់ ឬនៅទីនេះបានឲ្យខ្ញុំស្គាល់តាមរយៈការជ្រុំជ្រែងពីលោកគ្រូ អ្នកគ្រូ ហើយឲ្យខ្ញុំសម្ដែងនូវចម្រៀងនិងកាយវិការពីព្រះនាមទ្រង់។ ប៉ុន្តែខ្ញុំនៅនឹកចាំនូវអនុស្សាវរីយ៍និងនឹកពេលវេលាកាលដែលបានរៀននៅទីនោះណាស់។
ខ្ញុំអគុណដល់សាលាគ្រីស្ទានកំពង់សោម(KCS) លោកគ្រូម៉ូសេអ្នកគ្រូទ្រីណានិងលោកគ្រូ តុងអាន និងលោកគ្រូ អ្នកគ្រូដទៃទៀតដែលបានបង្រៀនដល់ខ្ញុំតាំងពីថ្នាក់តូចរហូតដល់ថ្នាក់ធំចប់ពីទីនោះមកដល់ឥលូវ 3 ឆ្នាំហើយដែរខ្ញុំផុតពី KCS ហើយក៏អគុណដល់លោកគ្រូធំដែរបានផ្គត់ផ្គង់សម្ភារៈសិក្សានិងចំណីអាហារដល់សិស្សដែរខ្វះខាត។ សូមព្រះប្រទានពរ  ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១
អៀត គីមឡាង


 

'Mission > KCS (Kompongsom Christian S.)' 카테고리의 다른 글

[KCS] 2013 ~ 2015  (0) 2021.09.03
[KCS] 2010 ~ 2012  (0) 2021.09.03
Testimony of Thed  (0) 2021.08.03
[KCS] 2007 ~ 2009  (0) 2021.07.27
Testimony of Mey Lee  (0) 2021.07.26